សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយនាយកសាជីវកម្មអភិវឌ្ឍន៍កួហុង ដែលមានក្រុមហ៊ុនវិនិយោគនៅកម្ពុជា

AKP ណាននីង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ អញ្ជើញជួប​ពិភាក្សាការងារជាមួយលោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍ កួហុង(Guangxi Guhong Development Corporation) ដែល​កំពុង​វិនិយោគលើម៉ាស៊ីនកិនស្រូវនៅកម្ពុជា ហើយអង្ករ របស់ក្រុមហ៊ុនមានផ្លាកសញ្ញាសៀមរាប នៅទីក្រុងណាននីង ខណៈសម្តេចនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិព័រណ៌ពាណិជ្ជកម្មអាស៊ាន-ចិន ។

រូបថត៖ ហ្វេសបុកសម្តេចនាយករដ្ឋមន្រ្តី