ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា​ឆ្នាំ២០១៨ –ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិព័រណ៍ចិន-អា​ស៊ា​នលើកទី១៥ នៅ​ទីក្រុងណានីង សាធារ​ណ​​រដ្ឋ​ប្រជាមានិតចិននោះ នារសៀលថ្ងៃចន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណា​ចក្រកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន២២៩នាក់ ដែ​​កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅក្នុងឱកាសនោះសម្តេច​តេជោនាយក​រដ្ឋ​ម​ន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ដែលកំពុងខិតខំយកចិត្តទុកដាក់សិក្សានៅប្រទេសចិនហើយបានឆ្លៀតយកពេលវេលាដ៏មានតម្លៃទៅបោះឆ្នោតជ្រើសតាំ​​តំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ សម្តេច​តេ​ជោ​បានលើកទឹកចិត្តដល់និស្សិតឱ្យ​ខិតខំសិក្សាគោរពច្បាប់របស់ប្រទេសចិន កាលពីមុន កម្ពុជាមិនសូវ​​សម្បូធនធានមនុស្សទេ គឺរាល់ពេលដែលសម្តេចអញ្ជើញទៅបំពេញទស្សន​កិច្ចនៅក្រៅប្រទេសគឺសម្តេចតែងតែស្នើសុំអាហារូបករណ៍ដើម្បីផ្តល់ជូននិស្សិតកម្ពុជាបានចេញ ទៅសិក្សានៅ​​បរទេស ទោះតិចក្តីឬច្រើនក្តី គឺដើម្បីយកចំណេះដឹងកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ។

ម្តេ​​ចតេជោបានមានប្រសាសន៍អំពីនយោបាយឈ្នះ-ឈ្នះ ដែលសម្តេចបានដាក់ ចេញកាលពី២០ឆ្នាំមុន ដែលបាននាំមកនូវសុខសន្តិភាពហើយកត្តាមានសន្តិភាពនេះហើយ​ទើបយើងមានឱកាស​​អភិវឌ្ឍន៍ប្រទេសជាតិបាន។ ថ្ងៃនេះទើបតែមានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេច​បាន​ដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់មកក្រៅប្រទេសជាលើកដំបូងបន្ទាប់ពីការ បង្កើតឡើងនូវ​រា​ជ​រដ្ឋា​​ភិបាលអាណត្តិទី៦

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូនក្មួយៗនិស្សិ​ទាំងអស់ឱ្យ​បានដឹងផងដែរថា សម្តេចបានអញ្ជើញមកកាន់ទីក្រុងណាននីងចំនួន ១១លើរួចមកហើយ ស្របពេលនោះកម្ពុជាគឺជា ប្រទេសសម្របសម្រួលអាស៊ាន-ចិន កាលពីឆ្នាំ២០ ក្រោមការ ដឹកនាំរបស់ឯកឧត្តម វ៉េន ជាវប៉ាវ អតីតនាយករដ្ឋមន្រ្តីចិន ជាពិសេសនៅពេលនេះ គឺមិត្តចិន បានចាត់ទុកកម្ពុជាជាប្រទេសកិត្តិយសនៃពិព័រណ៍ចិន-អាស៊ានលើកទី១៥ឆ្នាំ២០១៨នេះផង ដែរ។ សម្តេចតេជោ មានជំនឿជឿជាក់ និងសង្ឃឹមថា នៅពេលខាងមុខនឹមា​​​​និស្សិតកម្ពុជា កាន់តែច្រើនឡើងមកបំពេញការសិក្សាថ្នាក់អាហារូបករណ៍នៅក្នុងប្រទេសចិន សម្តេចតេ ជោក៏បានអរគុណកូនក្មួយទាំងអស់ដែលបានបោះឆ្នោតឱ្យ​គណបក្សប្រជាជនកម្ពុជាន្ល​​​មកនេះ

នៅក្នុងឱកាសនោះដែរ ដោយមើលឃើញអំពីកង្វះខាតជាក់ស្តែង សម្តេចតេជោ ហ៊ុន សែ​​ បានឧបត្ថម្ភថវិកាដល់កូនក្មួយនិស្សិតអាហារូបករណ៍ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០ដុល្លារអាម៉េរិក ដើម្បីទុកដោះស្រាយតម្រូវការនានាក្នុងពេលកំពុងសិក្សានៅក្នុងប្រទេស ចិន៕

ដោយជឹម ណារី