សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលជួបពិភាក្សាការងារជាមួយលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន

AKP ណាននីង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបពិភាក្សា​ការងារជាមួយឯកឧត្តម លូ ស៊ីនសឺ(Lu Xinshe) លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្ត តំបន់ស្វយ័តជនជាតិ​ជ័ងក្វាងស៊ី នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខណៈសម្តេច​នាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូ អញ្ជើញ​ចូលរួមពិព័រពាណិជ្ជកម្មអាស៊ាន-ចិន នៅទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ។

រូបថត៖ ហ្វេសបុកសម្តេចនាយករដ្ឋមន្រ្តី