សម្តេចតេជោ ហ៊ុន សែន ទទួលជួបក្រុមហ៊ុនវិនិយោគផលិតស្រូវកួហុង

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា​ឆ្នាំ២០១៨ –បន្ទាប់ពីជំនួបជាមួយក្រុមហ៊ុន HUAWAI ដែលធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃចន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នោះ ម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍កួហុង(Guangxi Guhong Development Corporation) ដែលកំពុង វិនិយោគលើម៉ាស៊ីនកិនស្រូវនៅកម្ពុជា ហើយដែលអង្ករក្រុមហ៊ុ​រប​ស់​​លោកមានស្លាកសញ្ញាសៀមរាប ចូលជួបសម្ដែងការគួសម

បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងពីទីក្រុងណាននីងថា ក្រុមហ៊ុ​​របស់លោក លី បានបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា​មានរយៈ​ពេ​​៦ឆ្នាំមកហើយ ដែលបានចំណាយទឹកប្រាក់វិនិយោគ​ប្រមាណ ៨លានដុល្លារអាម៉េរិក ។ កាពីពេ​​កន្លងមក ក្រុមហ៊ុនបានធ្វើការនាំចូលអង្គរប្រមាណ៥ម៉ឺនតោនពីកម្ពុជាមកចែក ចាយនៅទីក្រុងណាននីង ក្រុមហ៊ុនរបស់លោកពេញចិត្តចំពោះកាវិនិយោគលើវិស័យ កសិកម្មនៅម្ពុជា។ ទន្ទឹមនឹង​​នេះដែរក្រុមហ៊ុនក៏មានបំណងនាំចូលផលិតផលកសិកម្មមួយ ចំនួនបន្ថែមទៀដូចជាគ្រាប់ស្វាយចន្ទីស្ងួត និងដំណាប់ស្វាយក្រៀម មកកាន់ទីផ្សារនៅក្រុង ណាននីង ខេត្តក្វាងស៊ី។ លោកបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្រ្តីេត្តាពិនិត្យក្នុងការ ផ្តល់កូតាឱ្យ​ក្រុមហ៊ុននាំអង្ករពីកម្ពុជាមកកាន់ប្រទេសចិនឱ្យ​បានច្រើនថែមទៀត ដែលបច្ចុប្បន្ន គឺត្រូបាន​អនុញ្ញាតឱ្យ​នាំចូលប្រមាណ ៣០ម៉ឺនតោន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរនិងវាយតម្លៃខ្ពស់ំពោះគម្រោងងវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មអភិវឌ្ឍន៍កួហុង ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន​គាំទ្រក្នុងការនាំយកនូវផលិត​ផលកសិកម្មកម្ពុជាឱ្យ​បានច្រើនមកកាន់ទីផ្សារប្រទេសចិន ជាពិសេសនៅទីក្រុងណាននីង។ ចំពោះកូតានៃការនាំចេញស្រូវអង្ករពីកម្ពុជា សម្តេចតេជោបានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​កម្ពុជា ត្រួតពិនិត្យលើកិច្ចការនេះឱ្យ​បានហ្មត់ចត់បំផុតឡើងវិញ ព្រោះមានក្រុមហ៊ុនខ្លះមិនមានរោងម៉ាស៊ីនកិនស្រូវទេ តែសុំកូតានាំអង្ករចេញដើម្បីទុកលក់ឱ្យ​ទៅក្រុមហ៊ុនផ្សេងៗដែលប៉ះ​​ពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនដែលគេកំពុងធ្វើនិងវិនិយោគពិតប្រាកដ៕

ដោយជឹម ណារី