សម្តេចតេជោនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ចូលជួបសម្ដែងការគួសម

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ –ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិព័រណ៍ចិន-អា​ស៊ា​នលើកទី១៥ នៅ​ទីក្រុងណានីង សាធារ​ណ​​រដ្ឋ​ប្រជាមានិតចិននោះ នាសៀលថ្ងៃចន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wu Weitao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ ដែជំនួបនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ លីយ័ន ទីក្រុងណាននីង ខេត្តក្វាងស៊ី។

បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងពីទីក្រុងណាននីងថា លោក វូ វ៉េតៅ (Wu Weitao) បានមានប្រសាសន៍ ជម្រាបជូនសម្តេចតេជោអំពី ការសិក្សាគម្រោងមេនៃប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាដែលគ្រោនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាមុជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពសន្តិសុខអ៊ីនធើណែត (Internet security) ក្រុមហ៊ុន HUAWAI មានវត្តមានក្នុងប្រទេសកម្ពុជាអស់រយពេល ១៩ឆ្នាំមកហើយ ហើយក្រុមហ៊ុននេះបានបណ្តុះបណ្តាលនិងផ្តល់ការងារដល់បុគ្គលិកខ្មែរក្នុងស្រុកប្រមាណជា .០០០នាក់ ដែល មានប្រាក់ខែចាប់ពី .០០០ដុល្លារអាម៉េរិកឡើងទៅ។ ក្រុមហ៊ុន HUAWAIមានបំណង បន្តវិនិ យោគលើច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជារយៈពេលវែង គឺរួមទាំងការរៀបចំខ្សែកាបអុប​ទិក ក្រោមបាតសមុទ្រជាដើម។ លោកបញ្ជាក់ទៀតថា បច្ចេកវិទ្យាគឺជួយជំរុញដល់កំណើនសេដ្ឋ កិច្ចជាតិនិងផ្តល់​ប្រាក់​ខែ​ខ្ពស់ដល់បុគ្គលិក ដែលសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន HUAWAI ដែលបានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានជួយបណ្តុះ​ប​ណ្ដា​លធនធានមនុស្សអំពីជំនាញបច្ចេវិទ្យាដែលកំពុងជួយដល់ប្រទេសជាតិ។ សម្តេច តេជោ​ក៏​បា​នគាំទ្រអំពីការវិនិយោគលើផ្នែកបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនឹងនេះ គឺត្រូវមានវិធានការគ្រប់គ្រ​ឱ្យ​បានល្អ ជាពិសេសការបង្ហោះព័ត៌មានមិនពិតដែលបានប៉ះពាល់ដល់ប្រទេសជាតិយ៉ាងធ្ង់​ធ្ងរ ហើយក៏ជាការព្រួយបារម្ភរបស់ពិភពលោកផងដែរ។

នៅក្នុងជំនួបនេះដែរ ដោយមើលឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោក្នុងការជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកអំពីគ្រោះទឹកជំនន់ ក្រុមហ៊ុនបានធ្វើអំណោ​ជា​ទឹកប្រាក់ ១០ម៉ឺនដុល្លារអាម៉េរិក ជូនសម្តេចនាយករដ្ឋមន្ត្រីដើម្បីធ្វើសកម្មភាពមនុស្ស ធម៌៕

ដោយ ជឹម ណារី