ក្រុងម៉ូស្គូចោទអាមេរិកថាបានប្រើសារធាតុហ្វូសហ្វ័រពណ៌សនៅក្នុងប្រទេសស៊ីរី​

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១០.០៩.១៨)

រុស្ស៊ី៖ តាមទូរទស្សន៍បរទេសបានឲ្យដឹងថា ទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យនេះបានចោទសហរដ្ឋអាមេរិក
ថាបានប្រើសាធាតុហ្វូសហ្វរពណ៌សក្នុងគ្រាប់បែកដែលទម្លាក់ទៅលើទីតំាងក្រុមឧទ្ទាមក្នុងភាគខាងកើតប្រទេសស៊ីរី ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់ប្រទេសរុស្សី បានអះអាងថា
យន្តហោះប្រយុទ្ធពីរគ្រឿងរបស់យោធាអាមេរិកបានទម្លាក់គ្រាប់បែកដែលផ្ទុកដោយសាធាតុហ្វូសហ្វរពណ៌ស
ទៅលើគោលដៅរបស់ពួកឧទ្ទាមប្រឆំាងនឹងរដ្ឋាភិបាលស៊ីរីស្ថិតក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅ
កាលពីចុងសប្តាហ៍កន្លងទៅ ។

អនុសញ្ញាក្រុងហ្សឺណែវ ហាមមិនឲ្យប្រើសាធាតុហ្វូសហ្វរពណ៌ស ប្រឆំាងទៅលើទីតំាងកងទ័ព
ស្ថិតក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅ ។​ កងទ័ពសម្ព័ន្ធមិត្ត ដែលមានអាមេរិកជាប្រទេសដឹកនាំ
កំពុងជួយគំាទ្រយុទ្ធជនខឺដ និងអារ៉ាប់ ក្នុងការទប់ទល់ជាមួយក្រុមអាយស៊ីស ក្នុងប្រទេសស៊ីរី ។​​​​