ប្រទេសជប៉ុនសម្លាប់ជ្រូកក្រោយពីមានការផ្ទុះឡើងនូវជំងឺអាសន្នរោគជ្រូក​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១០.០៩.១៨)

ជប៉ុន៖ តាមទូរទស្សន៍បរទេសបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងជួបជាលើកដំបូងនូវជំងឺអាសន្នរោគជ្រូក
ក្នុងរយៈពេល ២៥ ឆ្នំាកន្លងមកនេះ ។

ទូរទស្សន៍បរទេសបានស្រង់សម្តីក្រសួងកសិកម្ម ដែលបាននិយាយកាលពីថ្ងៃអាទិត្យនេះថា
ជ្រូកចំនួនជាង ៦០០ ក្បាលត្រូវបានសម្លាប់ ក្រោយពីមានការរកឃើញនូវការកើតជំងឺអាសន្នរោគជ្រូក
ហើយរដ្ឋាភិបាលជប៉ុន ក៏បានបញ្ឈប់ការនាំចេញសាច់ជ្រូក ផងដែរ ។

មន្រ្តីនោះបានឲ្យដឹងថា នៅក្នុងកសិដ្ឋានមួយកន្លែង នៅភាកគណ្តាលរបស់ប្រទេសជប៉ុន
មានជ្រូកចំនួន ៨០ ក្បាលបានស្លាប់កាលពីសប្តាហ៍មុន បន្ទាប់ពីបានឆ្លងជំងឺដ៏កាចសាហាវនេះ ។
ប្រទេសជប៉ុន ក៏បានផ្អាកការនំាចេញសាច់ជ្រូក ។

កាលពីឆ្នំា២០១៧ប្រទេសជប៉ុននាំសាច់ជ្រូកចំនួនប្រមាណ 9 លានដុល្លាអាមេរិក ទៅកាន់ទីផ្សារបរទេស ។
ប្រទេសជប៉ុន បានរកឃើញករណីគ្រុនផ្តាសាយជ្រូក ជាចុងក្រោយបង្អស់ក្នុងឆ្នំា ១៩៩២
បន្ទាប់ពីគ្រុនផ្តាសាយជ្រូកបានរាតត្បាតនៅក្នុងប្រទេសជាច្រើនក្នុងទ្វីបអាស៊ី អ៊ឺរ៉ុប និងអាមេរិកឡាទីន
។​​