រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ជួបប្រជុំជាមួយថ្នាក់ដឹកនាំ សម្រាប់ពង្រឹងប្រសិទ្ធភាពការងារ លើវិស័យព័ត៌មានតាមអគ្គនាយកដ្ឋានទាំង៥

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ — បន្ទាប់ពីបានទទួលតំណែងបន្ដជារដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រាប់អាណត្តិទី៦ នៃរាជរដ្ឋាភិ បាលកម្ពុជារួចមក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានចាប់ផ្ដើមជួបប្រជុំ ជាមួយថ្នាក់ដឹកនាំចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ទាំង៥ ចំណុះឱ្យក្រសួង និងមន្រ្ដីជំនាញពាក់ព័ន្ធដែលនៅបន្តកាន់តួនាទីដដែល និងមន្រ្ដីទើប ឡើងថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែល្អប្រសើរទ្វេ ឡើងថែម ទៀត។ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ នៅទីស្ដីការ ក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា សម្រាប់អាណត្តិទី៦នេះ ក្រសួង ព័ត៌មាន មានភារកិច្ចសំខាន់ៗជាច្រើន ដែលត្រូវបន្តបំពេញឱ្យបានកាន់តែល្អប្រសើរបន្ថែម ទៀតលើការងារព័ត៌មាន និងសោតទស្សន៍។ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់អាណត្តិថ្មីនេះ ក្រសួងបានធ្វើការបែងចែកតួនាទី និងភារកិច្ច កាន់តែច្បាស់លាស់ និងត្រូវតាមជំនាញ សម្រាប់​ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារ ដែលបាន​កំណត់ ដើម្បីឱ្យមានប្រសិទ្ធភាពការងារ និងបានឆាប់រហ័សជាងមុន។ ឯកឧត្តមដ្ឋមន្រ្ដីបាន ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្តស្មារតីរួមសហការសាមគ្គីគ្នា ទាំង ថ្នាក់លើ និងថ្នាក់ក្រោម ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបានរាល់ភារកិច្ចតាមជំនាញ និងផែន ការ ការងារ ដែលថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលប្រគល់ជូន៕

ដោយ ម៉ៅ ចរិយា

រូបថត៖ ខឹម សុវណ្ណារ៉ា