ឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ Beat Richner

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ —

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស ដែលជាប្រទេសដើមកំណើតរបស់លោក។

រូបថត៖ ឡាញ់ វិសាល