លោក ពៅ ពិសិដ្ឋ ដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ឆា

AKP សៀមរាប ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ —

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ដឹកនាំមន្រ្តីរាជការក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ជាប្រទេសកំណើតរបស់លោក កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ ឃុត សៅ