សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញដល់ព្រលានយន្តហោះ WuXu ទីក្រុងណាននីង ដោយសុវត្ថិភាព

AKP ណាននីង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ ព្រលានយន្តហោះអន្តរជាតិ Wuxu ទីក្រុងណាននីង នៃខេត្តក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព នាវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមពិព័រណ៌ ពាណិជ្ជកម្មអាស៊ាន-ចិន លើកទី១៥។

អញ្ជើញទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នៅព្រលានយន្តហោះ មានវត្តមាន ឯកឧត្តម ឡាន ទៀនលី (Lan Tianli) ប្រធានគណៈកម្មាធិការសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជន ចិនតំបន់ស្វយ័តជនជាតិក្វាងស៊ី ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសចិនជាច្រើនរូប។

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី