សម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញទៅចូលរូមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅប្រទេស ចិន និងបន្តទៅចូលរួមក្នុង «វេទិកាសេដ្ឋកិច្ចពិភពលោក» នៅប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំ  ណៈ​​ប្រតិភូជាន់ខ្ពស់តាមជើងយន្តហោះពិសេស ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណានីង សាធារ​​រដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃចន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់មកក៏នឹអញ្ជើញទៅចូល រួម «វេទិកាសេដ្ឋកិច្ចពិភពលោក» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូ សាធារណរដ្ឋ សង្គមនិវៀតណាម ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់រដ្ឋាភិបា​សាធារណ រដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

បើតាម ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា សម្តេច​​​​​អគ្គមហា​សេ​នា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​​​​​​ណាចក្រកម្ពុជា បានដឹកនាំ​​​​គណៈ​ប្រ​តិ​ភូ​ជា​​ន់​ខ្ពស់ អញ្ជើញ​ចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ពីថ្ងៃទី១០    ល់​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី គណៈប្រតិភូអមដំណើរម្តេ​​តេជោនាយករដ្ឋមន្រ្តី រួមមាន៖  ឯកឧត្តម ហោ ណាំ​ហុង​ ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំង   ស្ស​​​រជនរាជរដ្ឋាភិបាល និងធុរជន​​​ពី​ស​ភាពាណិជ្ជកម្ម​កម្ពុជា។ ឆ្នាំនេះកម្ពុជាក្នុងនាមជាប្រទេសកិត្តិយស មានស្តង់ចំនួនប្រមាណជា ១៥០ និងក្រុមហ៊ុនចំនួន៩៩ក្រុមហ៊ុនបានចូ រួមក្នុងការដាក់តាំងផលិតផលវិស័យនានានៅក្នុងពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ដែលនឹង ប្រារព្ធឡើងក្រោមមូល​ប​ទ​ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ និងនវានុវត្ត គមន៍ចិន-អាស៊ាន» នឹង​​​​​ដា​​ក់​​ប​ង្ហា​ញនូវផលិតផលផ្សេងៗគ្នាជាច្រើន ពីអាស៊ាននិងចិន ដើ​​ម្បី ជំរុញ​កិច្ចស​ហ​ប្រតិ​បត្តិ​ការ​​រប​ស់​​​វិស័យ​ឯកជន​នៅក្នុងផ្នែកពាណិជ្ជកម្ម​ ធុរកិច្ច វិនិយោគ និងទេសចរណ៍ឱ្យកាន់តែ​ប្រ​​សើរ​ឡើង។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន​លើ​ក​ទី១៥  ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន និងចិន រួម​ទាំ​ង​ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនដែលមានក្តានុពល មកកាន់តំបន់អាស៊ាន​។​ ក្នុ​ង​នាមកម្ពុជាជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និង​ឯក​ឧត្តម ហាន់ ចឹង ឧបនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីស​ម្ពោ​ធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា។ ​អំ​ឡុង​ពេ​ល​ស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្រ្ដី នឹងជួប​​ពិភាក្សាដាច់ដោយឡែកពីគ្នា​ជា​មួ​យ​ឥស្សរជនចិន និងទទួលជួបសម្តែងការគួរសមពីថ្នាក់​​ដឹកនាំខេត្តក្វាងស៊ី ថ្នាក់​ដឹក​នាំ​ផ្នែកធុរកិច្ចសំខាន់ៗ និងនាយកប្រតិបត្តិនៃក្រុមហ៊ុននានា​​របស់ចិនដែលកំពុងតែវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្តល់បទ​ស​​ម្ភា​សន៍ដល់សារព័ត៌មាន​ចិន​ផងដែរ។ ក្រៅពីនេះសម្ដេចតេជោ ក៏នឹងអនុញ្ញាតឱ្យនិស្សិតកម្ពុជា ដែ​ល​កំពុងសិក្សានៅប្រទេសចិនចំនួនជាង២០០នាក់ ចូលជួបសំណេះសំណាលផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា ពិព័រណ៍ចិន-អាស៊ាន​ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុង​គោ​លបំណង​សំខាន់គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវ កាលានុវត្តភាពធុរកិច្ច និងពាណិ​ជ្ជក​ម្មឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចឱ្យបាននូវគោលដៅ វិនិយោគទុន នូវទំហំទឹក​ប្រាក់​១ទ្រី​លាន​ដុល្លារអាម៉េរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង១៥០ពាន់​លា​ន​ដុល្លារអាម៉េ​រិក ពី​តំ​បន់អាស៊ានទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ២០២០។ ដោយ​ឡែ​ក​នៅ​ថ្ងៃ​ទី​ ១២ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈ ប្រតិភូចាកចេញពីប្រទេសចិន ឆ្ពោះ​មក​កាន់​ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋ​កិច្ច​ពិ​ភ​ព​​លោក ស្ដីពីអាស៊ាន ៤.(បដិវត្តឧស្សាហកម្ម ទី៤) ដែលមានការចូលរួម​ពីបណ្ដា​ប្រមុខ​រដ្ឋ ​ប្រមុខរដ្ឋាភិបាលអាស៊ាន និងថ្នាករដ្ឋមន្ត្រីការ បរទេសនៃប្រទេស​មួយចំនួ​​នៅក្នុងតំបន់ ​​ដែផ្ដោតទៅលើផលប្រយោជន៍ និងបញ្ហា ប្រឈមនានាដែលត្រូវដោះស្រាផងដែរ។ នៅក្នុង​ឱកា​សស្នាក់នៅទីក្រុងហាណូយ សម្ដេច តេជោនាយករដ្ឋមន្ត្រី ក៏គ្រោងនឹង​ទ​ទួ​លជួប​ជាមួយបណ្ដាឥស្សរជននៃបណ្ដាប្រទេសមួយ ចំនួន ដែលក្នុងនោះមានជាអាទិ៍​​ នាយក​រដ្ឋ​ម​ន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីឡាវ នាយករដ្ឋមន្ត្រី ស្រីលង្កា និងរដ្ឋមន្ត្រីការបរទេស​ជប៉ុ​ន​ផង​ដែរ​។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨៕

ដោយជឹម ណារី