លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានទទួលមរណភាពនៅក្នុង ប្រទេសស្វីស

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ –លោកវេជ្ជបណ្ឌិត Beat Richnerដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណៈភាព ហើយដោយសាររោគគាពាធក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស នៅវេលាម៉ោង និង៤៥នាទី នាថ្ងៃទី ខែកញ្ញា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់មូលនិធិគន្ធបុប្ជា។

លោកវេជ្ជបណ្ឌិត Beat Richner មានឈ្មោះល្បីមួយទៀត គឺ Beattocello ែលជា ឈ្មោះសម្រាប់ហៅពេលដែលលោកប្រគំឧបករណ៍ Cello រៃអង្គាសថវិកាដើម្បីឧបត្ថម្ភមន្ទីរ ពេទ្យគន្ធបុប្ជាដែលបានជួយកុមារកម្ពុជារាប់លានមកហើយ។ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញពេទ្យកុមារក្នុងឆ្នាំ១៩៧៣ លោកវេជ្ជបណ្ឌិត Beat Richner ត្រូវបានកាកបាទក្រហមនៃ ប្រទេសស្វីស បញ្ជូនមកបំពេញបេសកកម្មសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ដែលជាឆ្នាំខ្មែរក្រហមបានឡើងកាន់អំណាច ហើយលោកត្រូវបានបង្ខំ ឱ្យចាកចេញពីប្រទេសកម្ពុជា។នៅក្នុងឆ្នាំ១៩៩១ លោកBeat Richner ត្រូវបានស្នើមកជួយ ដឹកនាំមន្ទីរពេទ្យគន្ធបុប្ជារហូតដល់លោកអាចពង្រីកមន្ទីរពេទ្យបានដល់៥កន្លែងក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តសៀមរាក្នុងពេលបច្ចុប្បន្ននេះ។ លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធបុប្ផាជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃតាំងពី ឆ្នាំ១៩៩២មកម្ល៉េះ។

ដោយឡែកនៅថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០១៨នេះដែរ ក្រសួងសុខាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា​ បានចេញសេចក្ដីជូនដំណឹង ដោយលើកឡើងថា បន្ទាប់ពីបានទទួលព័ត៌មានប្រកបដោយក្តីរន្ធត់ក្រៀមក្រំជាទីបំផុត​ អំ​ពីមរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ (Prof. Dr. Beat Reachner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា​ កាលពីព្រឹកថ្ងៃ អាទិត្យ​ ទី៩​ ខែកញ្ញា​ ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ)​ ក្នុងជន្មាយុ​៧១ឆ្នាំ​ ដោយរោគាពាធ​ នៅប្រទេសស្វីស។

ឯកឧត្តម ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ តាងនាមឱ្យថ្នាក់ដឹកនាំ​ បុគ្គលិក​-មន្ត្រីសុខាភិបាល​ លោកគ្រូពេទ្យ​ អ្នកគ្រូពេទ្យនៃក្រសួងសុខាភិបាល​ ជាពិសេស មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់​ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់​ សូមសម្ដែងនូវការសោកស្តាយ ជាទីបំផុតចំពោះមរណភាព និងការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ​ ដែលនេះ មិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ​ តែជាការបាត់បង់ ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា​ និងជាការបាត់បង់លោកគ្រូពេទ្យ ដ៏ឆ្នើមកម្ររក បាន ផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិការ ជាង៥០០លានដុល្លារ សម្រាប់ការព្យាបាល ក្នុងនោះប្រមាណ៤០០លានដុល្លារ បានមក ពីសប្បុរសជននៅ ប្រទេសស្វីស និងប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិ បាលកម្ពុជា ៨.៨ភាគរយ ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួម របស់ សប្បុរសជនក្នុង និងក្រៅស្រុកដទៃទៀតផងដែរ៕

ដោយ អ៊ុន រិទ្ធី