សិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ –ក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ នៅទូទាំងប្រទេស មានចំនួន ៧៥. ០៥៩នាក់ ស្មើ៦៦,២១ភាគរយ ច្រើនជាងឆ្នាំសិក្សា ២០១៦-២០១៧ ដែលមានត្រឹមតែ ៦៣,៨៤ភាគរយ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨

     ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា លទ្ធផលសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៧៥.០៥៩នាក់ ស្មើនឹង៦៦,២១ភាគរយនេះ ក្នុងចំណោមបេក្ខជនទៅប្រឡងជាង ១១ម៉ឺននាក់ នៅទូទាំងប្រទេស ។ ដោយឡែកសម្រាប់បេក្ខជនជាប់និទ្ទេស A ចំនួន២៩០នាក់, Bចំនួន ១.៥៣២នាក់, C ចំនួន ៤.៦៣១នាក់, D ចំនួន១៣.៩៩៩នាក់, និង និទ្ទេសEចំនួន ៥៤.៦០៧ នាក់។ ក្នុងនោះរាជធានីភ្នំពេញ មានតួលេខខ្ពស់ជាងគេ ដោយនិទ្ទេស A មានចំនួន ១៣៥នាក់,ខេត្តសៀមរាបមានចំនួន ២១នាក់, ខេត្តកណ្តាលមាន១៦នាក់, ខេត្តបាត់ដំបង់១៥នាក់, ខេត្តតាកែវ ១៥នាក់, ខេត្តកំពង់ចាម ១៣នាក់, ខេត្តកំពត១១នាក់, ខេត្តត្បូងឃ្មុំ ៩នាក់, ខេត្តកំពង់ធំ ៩នាក់, ខេត្តកំពង់ឆ្នាំង៩នាក់, ខេត្តបន្ទាយមានជ័យ ៩នាក់, ខេត្តព្រៃវែង ៨នាក់, ខេត្តក្រចេះ៦នាក់, ខេត្តពោធិ៍សាត់ ៤នាក់, ខេត្តស្វាយរៀង៣នាក់, ខេត្តកំពង់ស្ពឺ ៣នាក់ ខេត្តព្រះសីហនុ ៣នាក់ និងខេត្តរតនគិរី ០១នាក់ ចំណែកខេត្ត ដែលពុំមានបេក្ខជនជាប់និន្ទេសA រួមមាន ខេត្តកោះកុង ,ខេត្តកែប ,ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ, ខេត្តប៉ៃលិន និងខេត្តស្ទឹងត្រែង។ ក្នុងនោះបេក្ខជន ១៧នាក់ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចឱ្យធ្លាក់ជាស្វ័យប្រវត្តិ ដោយប្រព្រឹត្តខុសឆ្គងផ្ទុយ នឹងបទបញ្ញត្តិ និងកម្រិតវិន័យ។

     សូមបញ្ជាក់ថា  ការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧-២០១៨ កាលពីថ្ងៃទី២១-២១ ខែសីហា ឆ្នាំ២០១៨ មានមណ្ឌលប្រឡង នៅគ្រប់រាជធានី-ខេត្ត សរុប ១៩៦មណ្ឌល, បន្ទប់ .៦៥៥បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប ១១៥.២៦៨នាក់ ដែលក្នុងនោះ ៩០.១២០នាក់ ជាបេក្ខជនចំណេះទូទៅ,១៧.០៣១នាក់ ជាបេក្ខជនស្វ័យរិន, .២៥នាក់ ជាបេក្ខជនបំពេញវិជ្ជា និង.៦៩២នាក់ ជាបេក្ខជនស្វ័យរិន បំពេញវិជ្ជា បេក្ខជនអវត្តមានចំនួន ១.៩០៣នាក់ ៕

ដោយសួស សំរិត