រូបប្រចាំសប្តាហ៍៖ សួនអភិរក្ស និងបង្កាត់ពូជផ្កាព្រៃ និងរុក្ខជាតិព្រៃ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨–

នេះជាសួនអភិរក្ស​ ​និងបង្កាត់ពូជ​ផ្កាព្រៃ និងរុក្ខជាតិព្រៃ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ យុវជន សុខ វិជ្ជា ដែលជាម្ចាស់សួនបានឲ្យដឹងថា លោកបានប្រមូលយកផ្កាព្រៃ និងរុក្ខជាតិព្រៃ ប្រមាណជាង២០០ប្រភេទ​ មកបង្កាត់ពូជសម្រាប់លក់​ និងសម្រាប់បង្ហាញឲ្យប្រជាពលរដ្ឋបានឃើញ និងជំរុញឲ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិ។

រូបថត៖ ឃុត សៅ