ឯកឧត្តម ខៀវ កាញារីទ្ធ សូមអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចត្រូវបានរដ្ឋសភា នីតិកាលទី៦ បោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្ត្រី

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភា នីតិកាលទី៦ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី១ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ខៀវ​ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកក្រោមឱវាទទាំងអស់ សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ នឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំ ស្ថាប័ននីតិប្រតិបត្តិ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រកបដោយចេរភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕