សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ប្រកាសតម្លើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងអគ្គមេបញ្ជាការ និងមេបញ្ជាការចំនួន ០៣រូប

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ —

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតី ប្រកាសតម្លើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែង ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងតម្លើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ត្រូវបានតែងតាំងជាជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ ត្រូវបានតែង តាំងជាមេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា