ប្រធាន ថ្នាក់ដឹកនាំទីប្រឹក្សា លេខាធិការដ្ឋាន និងគ្រួសារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូនឯកឧត្តម អ៊ុក ប្រាថ្នា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៦ ក្នុងសម័យប្រជុំលើកទី១ នៃរដ្ឋសភា

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក ប្រាថ្នា ត្រូវបាន​តែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៦ ក្នុងសម័យប្រជុំលើកទី១ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ប្រធាន ថ្នាក់ដឹកនាំទីប្រឹក្សា លេខាធិការដ្ឋាន និងគ្រួសារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន ឯកឧត្តម អ៊ុក ប្រាថ្នា និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕