លោក សួស សុភ័ក្រ្ត ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្រ្តីរាជការនៃមន្ទីព័ត៌មានខេត្តបាត់ដំបង សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាស ឯកឧត្តម ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៦ បង្គាប់តែងតាំងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធិ  ត្រូវបានរដ្ឋសភា នីតិកាលទី៦ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក្នុងសម័យប្រជុំលើកទី១ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោក សួស សុភ័ក្រ្ត ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្រ្តីរាជការនៃមន្ទីព័ត៌មានខេត្តបាត់ដំបង  សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន ឯកឧត្តម ខៀវ កាញារីទ្ធិ និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕