សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតិជាតិខ្មែរ អបរសាទរសម្ដេចអគ្គពញាចក្រី ហេងសំរិន ជាប្រធានរដ្ឋសភានីតិកាលទី៦

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ជួន បូណា

ភ្នំពេញ៖សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតិជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានមានហឬទ័យរីករាយអបអរសាទរចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនដែលទទួលការ គាំទ្រពីរដ្ឋសភាជាតិបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី៦។

ក្នុងព្រះរាជសាលិខិតផ្ញើរជួនសម្ដេចអគ្គពញាចក្រី ហេង សំរិនធានរដ្ឋសភានីតិកាល  ទី៦កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៨ សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតិជាតិខ្មែរ បាន ប្រសិទ្ធពរជ័យ បវរសួស្ដី សីរីមង្គល វិបុលសុខ មហាប្រសើរ ជូនសម្ដេចអគ្គមហាពញាចក្រី និងសមាជិក-សមាជិកាដ៏ឧត្ដមទាំងអស់នៃរដ្ឋសភាបានប្រកបតែព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕