ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈបើកការដ្ឋានជួសជុលក្ដារបែនខាងកើត នៃប្រាសាទបន្ទាយឆ្មារ

AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ –នៅថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងការបិទការដ្ឋានជួសជុល រោងទង មុខខាងលិចប៉ែកខាងត្បូង និង បើកការដ្ឋានជួសជុលក្ដារបែនខាងកើត នៃប្រាសាទបន្ទាយឆ្មារ ។

ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ តំណាងលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធ៌ម និង វិចិត្រសិល្បៈ​ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងនេះ បានមានប្រសាសន៍ថា ថវិកាសម្រាប់ជួសជុលនេះ ក្រោមការជួយឧបត្ថម្ភ ពីលោកជំទាវ ម៉ៅ ម៉ាល័យ កែវគឹមយ៉ាន ។ កន្លងមកយើងបានជួសជុលចំណុចជាច្រើននៅប្រាសាទបន្ទាយឆ្មារ ដូចជាការជួសជុល ស្ពានហាវ ខាងត្បូង ស្ពានហាលខាងកើត។ ល ។

ប្រាសាទបន្ទាយឆ្មា ត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ​ដែលបានពលី​នៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧ ។ ប្រសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មា​ ឃុំបន្ទាយឆ្មា  ស្រុកពួក ខេត្តបន្ទាយមានជ័យ

ដោយ ណយ នឿន