សារលិខិតជូនពរ សម្ដេចតេជា ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រាជរដ្ឋាភិបាលអាណ្តតិទី៦

យើងខ្ញុំក្រុមការងារ កម្មវិធីទូរសព្ទដៃឆ្លាតវៃរបស់ក្រសួងព័ត៌មាន សូមជូនពរ សម្ដេចតេជោ ហ៊ុន សែន សូមសមប្រកប ដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លាជានិច្ច ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក្នុងបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់សុខសន្តិភាព ការអភិវឌ្ឍ វិបុលភាព និងកិត្យានុភាព ដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀតយើងខ្ញុំសូមគោរពប្រសិទ្ធពរសព្ទសាធុការមហាប្រសើរបំផុតគ្រប់បែបយ៉ាង គោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី និងចៅៗទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕