ក្នុងនីតិកាលថ្មីរបស់រដ្ឋសភា សមាជិកភាគច្រើនមានអាយុជាង៦០ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៨ –សមាជិកសភាថ្មីចំនួន៥៨.២ភាគរយ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភាជាតិ ដែលបានស្បថចូលកាន់តំណែងកាលពីម្សិលមិញនេះមានអាយុលើសពី៦០ឆ្នាំ។ យោងតាមការចេញផ្សាយ របស់អគ្គលេខាធិការនៃរដ្ឋសភាជាតិបានឱ្យដឹងថា ភាគច្រើនសមាជិកទាំងនោះ មានអាយុ ចន្លោះពី៦០ឆ្នាំទៅ៦៩ឆ្នាំ ហើយក្រុមសមាជិកដែលមានអាយុលើសពី៧០ឆ្នាំ គឺស្ថិតនៅលំដាប់ទី២ និងបន្ទាប់មក គឺសមាជិកដែលមានអាយុគ្រប់៤០ឆ្នាំ ប៉ុន្តែភាគរយ នៅមានកម្រិតទាបនៅឡើយ។ ក្នុងចំណោមសមាជិកសភាថ្មីដែលជាប់ឆ្នោត មានស្ត្រីចំនួន ១៩រូប ហើយសមាជិកដែលមានអាយុច្រើនជាងគឺមានអាយុ៨៤ឆ្នាំ និងក្មេងជាង គេ គឺមាន អាយុ៣២ឆ្នាំ។  

យោងតាមប្រភពដដែលបានឱ្យដឹងថា សមាជិកសភាចំនួន៧៣រូប ឬស្មើនឹង ៥៨.២ភាគរយ មានអាយុចន្លោះពី៦០ឆ្នាំ ទៅ៦៩ឆ្នាំ សមាជិកសភាចំនួន២៤រូប ឬស្មើនឹង ១៩.២ភាគរយ មានអាយុចន្លោះចាប់ពី៧០ឆ្នាំ ទៅ ៧៩ឆ្នាំ សមាជិកសភាចំនួន១១រូប ឬស្មើនឹង.៨ភាគរយ មានអាយុចន្លោះចាប់ពី៤០ឆ្នាំ ទៅ ៤៩ឆ្នាំ សមាជិកសភាចំនួន ៨រូប ឬស្មើនឹង.៤ភាគរយ មានអាយុចន្លោះចាប់ពី៣០ឆ្នាំ ទៅ៣៩ឆ្នាំ សមាជិកសភាចំនួន៧រូប ឬស្មើនឹង.៦ភាគរយ មានអាយុចន្លោះចាប់ពី៥០ឆ្នាំ ទៅ៥៩ឆ្នាំ និងសមាជិកសភា ចំនួន២រូប ឬស្មើនឹង.៦ភាគរយ មានអាយុលើសពី៨០ឆ្នាំ៕

(បកប្រែដោយ យា ចិន្តាខន្តី)