ឯកឧត្តម ងិន សុភា និងលោកជំទាវ ឈឹម ពៅ សុកាន់ឌី ផ្ញើសារលិខិតជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសត្រូវបានតែងតាំងជា រដ្ឋមន្ត្រីសួងព័ត៌មាន សម្រាប់រាជរដ្ឋាភិបាលអាណ្តតិទី៦

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ និង លោក ប៊ូ ម៉េង យូ៖

ឯកឧត្តមរដ្ឋមន្រ្តី ជាទីគោរព!

ក្នុងឱកាសដែល ឯកឧត្តមត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៦នេះ សូមគោរពជូនពរ ឯកឧត្តម ទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការដឹកនាំក្រសួងព័ត៌មានរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ ។

ប្អូនទាំងពីរ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័កសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រីជាទីស្រលាញ់ សូមបានជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។