កូរ៉េខាងត្បូងនឹងប្រកាសពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់បេសកជន លោក មូន ទៅកាន់ប្រទេសកូរ៉េខាងជើងនាពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — នាថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងនឹងប្រកាសពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅ​កូរ៉េ​ខាង​ជើង មួយដោយបេសកជនពិសេសមួយរបស់ប្រធានាធិបតីលោក មូន ចេ-អ៊ិន ​ដែលបាន​គ្រោង​នឹងធ្វើឡើងយ៉ាងទូលាយ​ ដោយរួមទាំងកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំកំពូលលើកទី៣ ​របស់លោក មូន ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន។

ការិយាល័យប្រធានាធិបតី ចេអុង វ៉ាដា បាននិយាយថា លោក Chung Eui-yong ជាបេសកជនពិសេសរបស់លោក មូន និង​ប្រធានការិយាល័យសន្តិជាតិប្រធានាធិបតី នឹងធ្វើ​សន្និសីទសារព័ត៌មានមួយ នៅម៉ោង ១០:៤០ នាទីព្រឹកនេះ ស្តីអំពីលទ្ធផលនៃដំណើរ​ទស្សន​កិច្ចរយៈពេលមួយថ្ងៃរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង។

លោក ជុង បានត្រឡប់មកមាតុប្រទេសវិញ កាលល្ងាចថ្ងៃពុធ បន្ទាប់ពីការដឹកនាំ​គណៈប្រតិភូ​មួយក្រុមដែលមានសមាជិក៥នាក់​ទៅកាន់រដ្ឋធានីនៃប្រទេសកូរ៉េខាងជើង។ ការិយាល័យនេះបាននិយាយកាលពីពេលមុននេះថា នៅទីនោះ លោកបានប្រគល់​លិខិតមួយច្បាប់ចេញពីលោក មូន ជូនដល់មេដឹកនាំកូរ៉េខាងជើង។

ដំណើរទស្សនកិច្ចនេះដែរ គឺបានធ្វើឡើងក្នុងគោលបំណងទូលាយ​ក្នុងការបង្កើតនូវ​កាល​រិច្ឆេទជាពិសេសមួយសម្រាប់កិច្ចប្រជុំ មូន-គីម លើកទី៣ ខណៈដែលកាលពីពេល​មុន​នេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នានឹងធ្វើកិច្ចប្រជុំកំពូលអន្តរកូរ៉េនៅទីក្រុងព្យុងយ៉ាងក្នុងខែនេះ។

ទោះជាយ៉ាងក៏ដោយ ដំណើរទស្សនកិច្ចនេះបានទាក់ទាញអារម្មណ៍យ៉ាងខ្លាំងផងដែរ ពី​​សហគមន៍អន្តរជាតិ​ ខណៈពេលដែលខ្លួនបានធ្វើឡើងចំពេលដែល​មានភាពជាប់គាំង​នា​ពេល​​​បច្ចុប្បន្ន នៅក្នុងកិច្ចចរចានៃការកាត់បន្ថយនុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង។

លោក ត្រាំ បានហៅការផ្អាកដំណើរទស្សនកិច្ចមួយដែលបានគ្រោងទៅកាន់ប្រទេស​កូរ៉េខាងជើង ដោយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ិក ពុំពីអូ កាលពីខែកន្លងទៅនោះថា ដោយសារកង្វះនូវវឌ្ឍនភាពនៅក្នុងដំណើរការនៃការធ្វើមិនឱ្យមាននុយក្លេអ៊ែរ។

លោក ជុង បាននិយាយថា ដំណើរទស្សនកិច្ចជាលើកទី២របស់លោកនេះ ទៅកាន់​ទីក្រុង​ ព្យុងយ៉ាង​នៅក្នុងរយៈពេល៦ខែកន្លងមកនេះ គឺជាផ្នែកមួយដែលមានបំណងងាក​ចេញ​ពីប្លុកនៃការ​ដាក់ទណ្ឌកម្ម ក្នុងការចូលទៅកាន់តុចរចាអាមេរិក-កូរ៉េខាងជើងឡើងវិញ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )