ក្រុងម៉ូស្គូនិយាយថាសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអង់គ្លេសស្តីពីករណីការបំពុលអតីតចារកម្មមិនអាចទទួលយកបាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៦.០៩.១៨)

រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថាសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីអៀរ៉េសាម៉េ (Theresa May) កាលពីថ្ងៃពុធជុំវិញករណីបំពុលអតីតចារបុរសរុស្ស៊ីនិងកូនស្រីរបស់គាត់
ពិតជាមិនអាចទទួលយកបានទេ ។​ក្រសួងការបរទេសរុស្ស៊ី​បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ទាំងនេះ។

លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស​បានប្រាប់សមាជិកសភាថាសាធាតុគីមីពុលឈ្មោះណូវីចុក(Novichok)
បានប្រើទៅលើអ្នកទំាងពីរ នៅក្នុងសណ្ឋាគារមួយនៅទីក្រុងឡុងដ៍ ។

ករណីបំពុលនេះបានបង្កឱ្យមានវិបត្តិការទូតរវាងរុស្ស៊ីជាមួយនិងបណ្តាប្រទេសលោកខាងលិចដោយមានការបណ្តេញអ្នកការទូតជាច្រើននាក់ចេញពីប្រទេសរៀងៗខ្លួន។សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំប្រឆាំងនឹងប្រទេសរុស្ស៊ីផងដែរក្នុងឧប្បត្តិហេតុនេះ។