មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងអប់រំប្រជាពលរដ្ឋឲ្យប្រុងប្រយត្ន័ជម្ងឺឆ្លងនៅរដូវទឹកស្រក

អត្ថបទ៖លោក អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង រូបថតលោក ចន ណារិទ្ធ៖

មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជម្ងឺឆ្លងនៅរដូវទឹកជំនន់ស្រកទៅវិញ ព្រោះអាចនឹងមានជម្ងឺរាតត្បាត​មួយចំនួនកើតមានឡើង​ដូច​ជា​ជំ​ងឺរាក -ជំងឺគ្រុនឈាម-ជំងឺ កម រមាស-នឹងជំងឺព្រូនជាដើម។
ការប្រកាស​ឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ននេះធ្វើឡើង​តបតាមសេចក្តីណែនាំរបស់ក្រសួង​សុខាភិបាលស្តីពីការបង្ការបញ្ហាសុខភាពក្រោយទឹកជំនន់ស្រកទៅវិញ។
លោកវេជ្ជបណ្ឌិតទនវុទ្ធីអនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមអន្តរាគមន៏ប្រយុទ្ធ​និង​ជម្ងឺ​​ឆ្លងខេត្តស្ទឹងត្រែងនៅ ថ្ងៃ០៥កញ្ញាឆ្នាំ២០១៨នេះ បានមានប្រសាសន៍អោយដឹងថា៖ ៖ជម្ងឺ​ទាំងនេះយើងអាចបញ្ជៀសវាបានគ្រាន់តែបងប្អូនប្រជាពលរដ្ឋយើងអនុវត្តនូវវិធានការ ការថែ​រក្សាសុខភាពដែលមន្ត្រីសុខាភិបាលបានណែនាំដូចជាចំណីអាហារត្រូវមានអនាម័យ សំអាត​ខ្លួនប្រប្រាណ កេងដាក់មុង នឹងបរិភោគទឹកឆ្អិន។

លោកស្រីប៊ុតដានាងប្រជាពលរដ្ឋនៅភូមិស្រះឬស្សីក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖ បងប្អូន​យើងនៅទីទួលសុវត្ថិភាពទាំងអស់ទទួលបានការណែនាំពីអាជ្ញាធររួចមកហើយ ជាងនេះទៀត នៅពេលមានជំងឺទៅមណ្ឌលសុខភាព គ្រូពេទ្យតែងដាស់តឿនឱ្យធ្វើ​អនាម័យក្នុងការរស់នៅ​ផង​ដែរ។
លោកស្រីនូថងដាំនៅសង្កាត់ស្រះឬស្សីនេះដែរបានអះអាងថា៖ភារកិច្ចនេះប្រជាពលរដ្ឋបានអនុវត្តតាមការណែនាំគ្រប់មធ្យោបាយដែលមន្ត្រីសុខាភិបាលបានផ្សព្វផ្សាយកន្លងមក មិនធ្វេសប្រ ហែសទេ ។


សូមបញ្ជាក់ថា៖ករណីទាំងនេះមន្ត្រីសុខាភិបាលបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋប្រសិនបើមានបញ្ហាសុខភាពសូមលោកអ្នកទៅពិនិត្យនឹងព្យាបាល នៅមណ្ឌលសុខភាព​ឬមន្ទីរ​ពេទ្យបង្អែក​ដែលនៅជិតផ្ទះលោកអ្នក៕