លិខិតជូនពរ​ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជា​រដ្ឋមន្ត្រីសួងព័ត៌មាន សម្រាប់រាជរដ្ឋាភិបាលអាណ្តតិទី៦ ពីក្រុមការងារ App ក្រសួងព័ត៌មាន

ខ្ញុំសូមអបអរសាទរយ៉ាងក្លៀវក្លាបំផុតការប្រសូត្រចេញជាផ្លូវការ រាជរដ្ឋាភិបាល អាណត្តិទី៦ របស់រដ្ឋសភា ក្រោមការដឹកនាំដ៏មានឋាមពលនិងឫទ្ធានុភាព របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គសភាសម័យប្រជុំលើកទី ១ អាណត្តិទី ៦ បានបោះឆ្នោតគាំទ្រផ្តល់សេចក្តី ទុកចិត្តនៅថ្ងៃទី ៦ ខែកញ្ញា ២០១៨ នេះ ។ ក្នុងសមាសភាពគណៈរដ្ឋមន្ត្រីអាណត្តិទី ៦ នេះដែរ ខ្ញុំក៏សូមអបអរសាទរចំពោះឯកឧត្តម ខៀវ កាញារីទ្ធ ដែលឯកឧត្តមនៅទទួលការងារបន្តជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។