ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ពិធីសច្ចាប្រណិធាន របស់សមាជិករដ្ឋសភា នីតិកាលទី៦

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨​—

សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសមាជិក សមាជិកា នៃរដ្ឋសភា នីតិកាលទី៦ អញ្ជើញចូលរួមក្នុងពិធីសច្ចាប្រណិធាន ​និងទទួលទានទឹកពិភទ្ទសច្ចា នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃរាជទាំង០២គណៈ នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ ព្រះបរមរាជវាំង