ស្លាប់២នាក់ នឹងរបួស៩៧នាក់នៅពេលព្យុះទីហ្វុងដ៏ខ្លាំងវាយប្រហារប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — តាមអ្នកផ្សាយជាសាធារណៈរបស់ទូរទស្សន៍ NHK ឱ្យដឹងថា ព្យុះទីហ្វុង Jebi ដ៏ខ្លាំងបំផុតដែលចុះ ដល់ដីគោកក្នុងប្រទេសជប៉ុន ក្នុងពេល២៥ឆ្នាំនេះ បានវាយប្រហារប្រទេសជប៉ុនភាគខាងលិច កាលពីថ្ងៃ អង្គារដោយធ្វើការបំផ្លាញអាគារ,ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ព្រមទាំងធ្វើឱ្យមនុស្សយ៉ាងហោច ណាស់២នាក់ស្លាប់ នឹងរបួស៩៧នាក់ទៀត ។

ទីភ្នាក់ងារឧតុនិយមជប៉ុន ( JMA ) បាននិយាយថា បន្ទាប់ពីចុះដល់ដីគោកនៅក្នុងផ្នែកភាគខាង ត្បូងតំបន់រដ្ឋបាលតូគូស៊ីម៉ានោះ ព្យុះទីហ្វុងនេះបានឆ្លងកាត់ក្បែរ Kobe នឹងបានធ្វើចលនាចូលទៅក្នុង សមុទ្រជប៉ុន។ សេវាហោះហើរ , រថភ្លើង និងផ្លូវហាយវេ ជាច្រើនត្រូវបានគេបិទនៅក្នុងតំបន់ Kinki និងហួសពីនេះ ហើយហាងលក់ដូរ, រោងចក្រ ព្រមទាំងមូលដ្ឋានដទៃទៀត ជាពិសេសនៅក្នុងប្រទេសជប៉ុនភាគខាងលិច ត្រូវបានគេបិទ ដែលរួមមានទាំង Universal Studio ដែលប្រជាប្រិយនៅក្នុងតំបន់រដ្ឋបាលអូសាកាផង ។

តាមសេចក្តីរាយការណ៍របស់ប៉ូលីសក្នុងស្រុកឱ្យដឹងថា នៅស្ថានីយក្យូតូ មនុស្សមួយចំនួនបានរងរបួសនៅពេលដែលបំណែកមួយមកពីពិតានកញ្ចក់បានបាក់ធ្លាក់ដោយសារខ្យល់ខ្លាំង ។ ព្យុះទីហ្វុងដ៏ខ្លាំងនេះ បានបង្ខំឱ្យព្រលានយន្តហោះអន្តរជាតិ Kansai ក្នុងប្រទេសជប៉ុនភាគខាង លិចបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន នៅពាក់កណ្តាលថ្ងៃ នៅពេលដែលរលកខ្ពស់ដែលបង្កឡើងដោយព្យុះ ទីហ្វុងនេះ គេមើលឃើញព្រលានយន្តហោះនោះក្លាយទៅជាជន់លិចដោយទឹក ។ ការីរបស់ព្រលានយន្តហោះបាននិយាយថា តំបន់ដ៏ធំនៃព្រលានយន្តហោះត្រូវបានទឹកជន់លិច ដែលរួមមានផ្លូវរត់របស់យន្តហោះ, កន្លែងចំណតនឹងកន្លែងឆ្លងកាត់ទៅកាន់អាគារនានា នៅក្រោមដីនៃ មូលដ្ឋាននេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)