ឡាវប្តេជ្ញាធ្វើការងារជាមួយវៀតណាមដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — ភាគីឡាវដែលរួមទាំងរដ្ឋ និងប្រជាជន នឹងខិតខំប្រឹងប្រែងរួមគ្នាជាមួយវៀតណាមក្នុងការជំរុញសាមគ្គីភាពជាពិសេសរបស់ប្រទេសទាំងពីរ នឹងអភិវឌ្ឍន៍វាឱ្យបានដល់ចំណុចខ្ពស់ថ្មីមួយ ដើម្បីមិនត្រឹមតែផលប្រយោជន៍ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ នឹងកិច្ចអភិវឌ្ឍន៍នៅក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយប្រធានរណសិរ្សឡាវដើម្បីអភិវឌ្ឍន៍ជាតិ (LFND) លោក Speomphone Phomvihane ខណៈដែលលោកត្រូវបានទទួលស្វាគមន៍ដោយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម (CPV) លោក Nguyen Phu Trong នៅទីក្រុងហាណូយកាលពីថ្ងៃទី ៤ ខែកញ្ញា។

ក្នុងការចូលរួមអបអរសាទរវៀតណាម ចំពោះសមិទ្ធិផលនៃកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ខ្លួនលោកប្រធាន LFND បានសំដែងនូវកាជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត ប្រជាជន វៀតណាមនឹងបន្តទទួលបានសមិទ្ធិផលបន្ថែមទៀតក្នុងកំឡុងពេលដំណើរការ «Doi moi» ។

លោកបានឆ្លៀតឱកាសនេះដើម្បីបង្ហាញអំពីការដឹងគុណចំពោះការគាំទ្ររបស់វៀតណាមចំពោះប្រទេសឡាវថ្មីៗនេះ នៅក្នុងជំនួយសង្គ្រោះរបស់ខ្លួនសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយការបាក់ទំនប់នៅក្នុងប្រទេសឡាវភាគខាងត្បូង។
លោកក៏បានជម្រាបជូនភាគីវៀតណាមផងដែរអំពីលទ្ធផលនៃកិច្ចចរចារជាមួយប្រធាន CPV នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត លោក Truong Thi Mai និងអះអាងថា ភាគីទាំងពីរនឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការសម្រេចកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា ដែលបានចុះហត្ថលេខា។

ប្រធានបក្សកុម្មុយនីស្តវៀតណាមបាននិយាយថា លោករីករាយនឹងភាពរីកចម្រើននៃទំនាក់ទំនងជាពិសេសរវាងវៀតណាម និងឡាវ នៅក្នុងគ្រប់វិស័យទាំងអស់ ដោយមានការរួមចំណែកដ៏សំខាន់របស់ LFND ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )