អង្គការសហប្រជាជាតិអំពាវនាវឲ្យមានការចរចារដោះស្រាយបញ្ហានៅអ៊ីដលីប​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ​ឆាយ វីកាល
ប្រភព ស៊ិនហួ ​(០៥.០៩.១៨)​

អង្គការសហប្រជាជាតិ៖ ​ទីភ្នាក់ងារព័ត៌មានស៊ិនហួបានស្រង់សម្តីរបស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ដែលបានអំពាវនាវកាលពីថ្ងៃអង្គារនេះ
ឲ្យបញ្ចៀសការប្រឈមមុខដាក់គ្នាដែលនាំឲ្យមានការបង្ហូរឈាមគ្នានៅក្នុងតំបន់អ៊ីដលីប
ភាគខាងត្បូងប្រទេសស៊ីរី ។​

យោងតាមសម្តីរបស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថាបច្ចុប្បន្ន
មានប្រជាពលរដ្ឋចំនួនជាង ២ លាននាក់ កំពុងស្ថិតនៅក្នុងតំបន់អ៊ីដលីបនោះ
ក្នុងនោះមានក្រុមយុទ្ធជនដែលប្រឆំាងនឹងរដ្ឋាភិបាលលោកប្រធានាធិបតី អាល់អាសាដ ប្រមាណជា
១០.០០០ នាក់ ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់ទុកថា ជាអង្គការភេរវកម្ម ។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទកាសែតមួយ
ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារនេះ ថា អង្គការសហប្រជាជាតិកំពុងប្រឹងប្រែង
ដើម្បីធ្វើឲ្យមានការបញ្ចប់ជម្លោះក្នុងប្រទេសស៊ីរី ហើយថាមន្រ្តីជាន់ខ្ពស់មកពីប្រទេសរុស្សី ទួគី
និងប្រទេសអៀរ៉ង់ នឹងជួបគ្នានៅទីក្រុងហ្សឺណែវសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាពីបញ្ហាក្នុងប្រទេសស៊ិរី