យុទ្ធនាការធ្វើការបោះឆ្នោតពិសេសផ្សាយ តាមរលកធាតុអាកាសនៅមីយ៉ាន់ម៉ាចាប់ផ្តើម

AKP ភ្នំពេញ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មានមីយ៉ាន់ម៉ារាយការណ៍ថា យុទ្ធនាការបោះឆ្នោតពិសេសរបស់ប្រទេសមីយ៉ាន់ម៉ាដោយគណបក្សនយោបាយ ដែលចូលរួមចាប់ផ្តើមផ្សាយតាមរលកធាតុអាកាសនៅថ្ងៃចន្ទនេះ ។

ការបោះឆ្នោតពិសេសរបស់ប្រទេសនេះ គេបានគ្រោងធ្វើនៅថ្ងៃទី៣ខែវិច្ឆិកា ។ ការធ្វើយុទ្ធនាការដោយគណបក្សនយោបាយនានា នឹងមានផ្សាយនៅតាមវិទ្យុនិងទូរទស្សន៍រដ្ឋ មីយ៉ាន់ម៉ា ( MR TV ) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៦ ខែកញ្ញា សម្រាប់ពេលជាលើកដំបូង ដោយឡែកលើកទី២នឹងធ្វើនៅថ្ងៃទី៩ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ហើយក៏នឹងមានការធ្វើសេចក្តីរាយកាណ៍ផងដែរ ដោយ កាសែតរដ្ឋ ។

មានអាសនៈសភាដែលនៅទំនេរសរុបទាំងអស់ចំនួន១៣ គឺ៤នៅក្នុងសភាតំណាង (សភាជាន់ ទាប ) មួយនៅក្នុងសភាជនជាតិ ( សភាជាន់ខ្ពស់ ) និង៨នៅក្នុងសភារដ្ឋដែលទុកបម្រុងសម្រាប់ការបោះឆ្នោតពិសេសនេះ ។គណបក្សដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា គឺគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជា ធិបតេយ្យ ( NLD ) បានជ្រើសរើសបេក្ខជនរបស់ខ្លួនឱ្យធ្វើការប្រកួតប្រជែងសម្រាប់អាសនៈ ដែលនៅទំនេរ ទាំងអស់នៅក្នុងការបោះឆ្នោតពិសេសនាពេលខាងមុខ ដែលជាការបោះឆ្នោតពិសេសលើកទី២ ក្នុងអំឡុង រដ្ឋាភិបាលដឹកនាំដោយ NLD ដែលកំពុងកាន់តំណែង ។

នៅក្នុងការបោះឆ្នោតពិសេសលើកដំបូងកាលពីក្នុងខែមេសា ឆ្នាំ ២០១៧ NLD ដែលកំពុងកាន់ អំណាច បានឈ្នះជិតពាក់កណ្តាលនៃចំនួនអាសនៈសភា ដែលនៅទំនេរនៅពេលនោះ ។ នៅក្នុងការបោះឆ្នោតទូទៅកន្លងទៅ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ​ឆ្នាំ ២០១៥ NLD បានទទួលសំឡេងភាគច្រើនដាច់ខាតមួយនៃអាសនៈសភា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )