មន្រ្តីផ្នែកអភិវឌ្ឍន៍មីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង ដ៏សំខាន់មួយរូបស្លាប់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា មន្រ្តីកូរ៉េ​ខាង​ជើង​មួយរូប​ ដែលបានស្គាល់ថា មានជាប់ទាក់ទងទៅនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ​និង​មីស៊ីល​​បានស្លាប់​បាត់បង់ជីវិតហើយ។

តាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ​(KCNA)បាន​ឱ្យដឹងថា លោក Ju Kyu-chang អាយុ​៨៩ឆ្នាំ បានស្លាប់កាលពីយប់ថ្ងៃចន្ទ។ ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​បានហៅលោកថា ជាទាហានបដិវត្តិមួយរូប​ ដែលទទួលបានកិត្តិយស​ក្នុងការចូលរួម​ចំណែក​ការពារប្រទេសជាតិ។

KCNA​ បាននិយាយថា ការចាកចេញចោលពីមិត្តរួមការងាររបស់លោក លោក Ju Kyu-chang ដែលគាត់បានអនុវត្តដ៏ស្មោះត្រង់​ចំពោះការងារធំៗរបស់គណៈបក្សយើង នៅក្នុងជួរនៃការការពារជាតិ គឺជាការបាត់បង់ដ៏ធំមួយ ដោយមិនគ្រាន់តែសម្រាប់គណបក្សយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជន​របស់យើងផងដែរ។

ការបញ្ចប់ការសិក្សាមួយនៅសាកលវិទ្យាល័យ Kim Chaek ដែលគេបាន​ស្គាល់ថា ជាសាកលវិទ្យាល័យបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងជើង លោក ជូ បានចំណាយ​ពេលវេលា​ជាច្រើន​នៅក្នុងជំនាញអភិវឌ្ឍន៍អាវុធរបស់លោក។

លោកត្រូវបានគេតែងតាំងជាប្រធាននាយកដ្ឋាន​ឧស្សាហកម្ម​ស្ថាបនាគ្រឿងយន្ត នៃគណៈបក្ស​ពលករកូរ៉េរបស់ប្រទេសកូរ៉េ កាលពីឆ្នាំ ២០១០ ដែលលោក គឺបានធ្វើកិច្ចការងារនេះ ជាមួយ​នឹង​ការអភិវឌ្ឍ​ន៍នុយក្លេអ៊ែរ និងមីស៊ីល៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )