ប្រទេសចិនផ្តល់ជំនួយដល់ប្រទេសនៅអាហ្រ្វិក​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៤.០៩.១៨)

អាហ្រ្វិក៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីងភីង
បានប្រកាសនៅថ្ងៃចន្ទនេះ ផ្តល់ហិរញ្ញប្រទានចំនួន ៦០ ពាន់លានដុល្លា ដល់ប្រទេសនៅទ្វីបអាហ្រ្វិក
និងលុបចោលបំណុលមួយចំនួន ​ដែលប្រទេសក្រីក្របំផុតនៅទ្វីបអាហ្វ្រិកជំពាក់ប្រទេសចិន ។

លោកប្រធានាធិបតីចិន បានប្រកាសផ្តល់ហិរញ្ញប្រទាននេះក្នុងពេលដែលលោកថ្លែងសន្ទរកថាបើកសន្និសីទកំពូលជាមួយមេដឹកនំារបស់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ។ លោកប្រធានាធិបតីចិន ក៏បានព្រមាន
កុំឲ្យយកប្រាក់ទៅចាយលើគម្រោងដែលមិនបានហុចផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

លោកបានអំពាវនាវ ឲ្យយកប្រាក់ទៅអភិវឌ្ឍន៍ ក្នុងវិស័យ ដែលអាចផ្តល់អត្ថប្រយោជន័ដលើប្រជាជន
គឺជាការអភិវឌ្ឍន៍មានពណ៌បៃតងស្រស់ និងនីរន្តរភាព ។លោកប្រធានាធិបតីចិន បាននិយាយថា បំណុល ដែលត្រូវសងទៅរដ្ឋាភិបាលចិននៅដំនាច់ឆ្នំា ២០១៨ នឹងត្រូវបានលុបចោល សម្រាប់ប្រទេសដែលក្របំផុតនៅទ្វីអាហ្រ្វិក ។