ប្រទេសចិនសម្លាប់ជ្រូកទប់ទល់នឹងគ្រុនផ្តាសាយជ្រូក​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព ឈែននលញូវអាស៊ី ​(០៣.០៩.១៨)

ចិន៖ ទូរទស្សន៍បរទេសបានស្រង់សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន
ដែលបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះថា ​ជ្រូកចំនួន ៣៦.០០០ ក្បាលនៅទូទំាងប្រទេស ត្រូវបានសម្លាប់
ដើម្បីទប់ទល់នឹងការរាតត្បាតនូវជំងឺគ្រុនផ្តាសាយជ្រូក ។

ប្រទេសចិន ដែលជាប្រទេសផលិតសាច់ជ្រូកដ៏ធំជាងគេនៅលើសកលលោក បានសម្រេចចិត្តសម្លាប់ជ្រូក
បន្ទាប់ពីជំងឺគ្រុនផ្តាសាយជ្រូក ត្រូវបានប្រទះថាមានកើតនៅក្នុងខេត្តចំនួន ៥ ។

ប្រទេសចិនប្រទះជំងឺនេះ​ជាលើកដំបូងកាលពីខែសីហា ក្នុងខេត្ត លាវនីង
ស្ថិតនៅភាគខាងឥ្ត្យសានប្រទេស ​ហើយជំងឺគ្រុនផ្តាសាយជ្រូកនេះ ត្រូវបានគេរកឃើញថា
បានរីករាលដាលក្នុងចម្ងាយផ្លូវរហូតដល់ទៅ ១.០០០ គីឡូម៉ែត្រ នៅភាគខាងត្បូង
ដែលជាហេតុធ្វើឲ្យមានការបារម្ភថា ជំងឺនេះ នឹងប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមជ្រូកនៅទូទំាងប្រទេស ។

កាលពីសប្តាហ៍កន្លងទៅ អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានព្រមានថា
ជំងឺគ្រុនផ្តាសាយជ្រូក អាចនឹងរាលដាលទៅកាន់តំបន់ដទៃទៀត ក្នុងទ្វីបអាស៊ី ។​​