សម្ដេចតេជោ៖ ការរង់ចាំអស់រយៈពេល៦៤ឆ្នាំបានមកដល់ ក្រោយពេលកម្ពុជាទទួលបាន ជោគជ័យពីការប្រកួតកីឡាអាស៊ីលើកទី១៨

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ –ដោយមានមោទនភាព ទៅនឹងការទទួលបានមេដាយមាសពីការប្រកួតកីឡាអាស៊ី  លើ​ក​ទី១៨ នៅប្រទេសឥណ្ឌូណេស៊ីបន្ថែមទៀតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ ហា​​សេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការអង្គុយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ បានមកដល់ជាមួយនឹងជោគជ័យដ៏ធំធេងជូនជាតិមាតុភូមិ។

ក្នុងពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ជ័យលាភីមេ  ដាមាស ក្នុងការប្រកួតកីឡាអាស៊ីលើកទី១៨នៅប្រទេសឥណ្ឌូណេស៊ី នារសៀលថ្ងៃចន្ទ ៨រោ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅវិ មាសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា មុននេះ៦០ឆ្នាំ យើងរង់ចាំនូវមេដាយ មាស​ទី​មួ​យ​ ដែលនាំមកដោយវីរកីឡាការិនី ស៊ន សៀវម៉ី កាលពីឆ្នាំ២០១៤ ហើយមកដល់ ឆ្នាំ២០១៨​នេះ​ដែលជាគម្រប់៦៤ឆ្នាំ យើងបានទទួលមេដាយមាស២ បន្ថែមទៀត បន្ថែមដោយ​មេដាយ​សំរឹ​ទ្ធ។ ដូច្នេះក្នុងរយៈពេល ៦៤ឆ្នាំនេះ កម្ពុជាទទួលបានតែមេដាយចំនួន ៤ តែ ប៉ុណ្ណោះ។ ពេលនេះកីឡាករ សាលី អ៊ូមើត និង កីឡាការិនី ខាន់ ចេសា រួមជាមួយ ស៊ន សៀវ ម៉ី ព្រម​ទាំង​​ការគាំទ្រទាំងឡាយពីស្ថាប័នរដ្ឋ ពីប្រជាជានកម្ពុជា គឺជាអ្នកបង្កើតប្រវត្តិសាស្ត្រ នេះឡើង ហើយ​សង្ឃឹមថាប្រវត្តិសាស្ត្រនឹងកត់ត្រាទុក ជាមួយនឹងអ្វីដែលកីឡាករ និងកីឡា ការិនី ​បាន​ធ្វើ​នោះ​ដែរ។

សម្ដេចតេជោ បានបន្តថា កម្ពុជាបានឆ្លងកាត់រយៈកាលដ៏យូរ បើនិយាយពីឆ្នាំរហូតទៅ ដល់៦៤ឆ្នាំ បើនិយាយ​ពី​​ទសវត្សរហូតដល់៦ទសវត្សរ៍ បើនិយាយពីសតវត្សរ៍រហូតទៅដល់ ជាងកន្លះសតវត្សរ៍ ទើប​មា​ន​​មេដាយមាស ដូច្នេះមានន័យថា យើងបានខិតខំប្រឹងប្រែងងើប ឈរឡើងពីការលំបាក។ សម្ដេតេជោក៏បានថ្លែងអំណរគុណចំពោះគ្រូជនជាតិបរទេសទាំង ឡាយ ដែលបានជួយ​ប​ណ្ដុះ​​បណ្ដាល ហ្វឹកហាត់ និងការឧបត្ថម្ភនានា សម្រាប់ការរីកលូត លាស់របស់កីឡាករ កីឡា​កា​រិ​នី​​រប​ស់​កម្ពុជា ដែលនេះបង្ហាញឱ្យឃើញអំពីការឈានឡើង របស់កម្ពុជានៅក្នុងវិស័យកីឡា។ សម្ដេ​ច​តេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យកីឡាករ កីឡាការិនីទាំអស់បន្តការហ្វឹកហាត់ ហើយក្រសួ​ង​អប់​រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា ត្រូវបន្តការខិតខំធ្វើឱ្យកីឡា​គ្រ​ប់​ប្រ​ភេទមានការរីកចម្រើនទៅមុខ ទៀត ពិសេសក្នុងខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់​ផ្ទះក្នុ​ង​​ការប្រកួតកីឡាស៊ីហ្គេម នាពេល ខាមុខ។

ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា​ឆ្នាំ​២០១៨ ដែ​លឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅ​ចូលរួម​ប្រ​កួត​។ ក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និង​សំ​រឹ​ទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១និងសំរឹទ្ធ១ និង​ កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ។​ ការ​     ដ​ណ្តើ​មបានមេដាយមាសរបស់កីឡាករ សាលី អ៊ូមើត និងកីឡាការិនី កញ្ញា ខាន់ ចេសា ពីការប្រកួតក្នុង​ព្រឹ​ត្តិ​ការណ៍កីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូណេ​ស៊ី នាពេលនេះ គឺជាការបំបែកកំណត់​ត្រា​ជា​​ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជាក្នុងរយៈពេល ៦៤ឆ្នាំ​ចាប់តាំង ពីបានចូលរួមប្រកួត​កី​ឡា​​ប្រចាំ​ទ្វីប​អាស៊ី​មួយនេះនាឆ្នាំ១៩៥៤។

នៅក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿងឥស្សរយយសនិ​ង​​ផ្ដ​ល់នូវ​ប្រាក់រង្វាន់ ជ័យលាភីមេដាយមាសដល់កីឡាការិនី ខាន់ ចេសា ទទួលបានថវិកាពី​រាជ​ដ្ឋា​ភិបាលចំនួន ៨០លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិ​ត​ចំនួ​ន​១ម៉ឺនល្លារអាម៉េរិក និងគ្រូបង្វឹកទទួលបានថវិកាពីរដ្ឋចំនួន៨០លានរៀល និងថវិកាសម្តេច​តេ​ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដល្លារអាម៉េរិក។ ចំណែកកីឡាករ សាលី អ៊ូ​មើ​ត​ ទទួល បានថវិកាពីរាជដ្ឋាភិបាលចំនួន ​១០៤លានរៀល និងថវិកាសម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិតចំនួន ១៣.០០០ដុល្លារអាម៉េរិក និងគ្រូបង្វឹកទទួលបានថវិកាពីរដ្ឋ​ចំនួន ​៨០​លាន​​​រៀល និង ​ថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១ម៉ឺនដល្លារ​អាម៉េ​រិក​ផង​ដែរ​៕

ដោយជឹម ណារី