ឯកឧត្តមឡុង ឌីម៉ង់ តំណាងឲ្យទូតបរទេស១៥ប្រទេស ចូលរួមពិធីជួបជុំពលករប្រចាំឆ្នាំនៅកូរ៉េ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឡុង ឌី ម៉ង់ តំណាងឲ្យទូតបរទេសប្រមាណ១៥ប្រទេស បានអញ្ជើញចូលរួមក្នុងពិធីជួបជុំពលករ នៅកូរ៉េ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ។

ឯកឧត្តម ឡុង ឌីម៉ង់ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំមិនដែលខានទេ ឯកឧត្តម បានតំណាងឲ្យទូតបរទេសចំនួន១៥ប្រទេសផ្សេងទៀតចូលរួមពិធីបុណ្យជួបជុំពលករបរទេសប្រចាំឆ្នាំ​រៀបចំឡើងដោយទីក្នាក់ងារអភិវឌ្ឍន៏ធនធានមនុស្ស ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅកូរ៉េ ដើម្បីឲ្យពលករបរទេសទាំងអស់រួមជាមួយនឹងពលរដ្ឋកូរ៉េបានស្គាល់នូវនិងស្វែងយល់វប្បធម៌ប្រពៃណីគ្នាទៅវិញទៅមក ។

លោក ឡុង ឌីម៉ង់ បានឲ្យដឹងទៀតថា ការជួបជុំពលករប្រចាំឆ្នាំនៅកូរ៉េនេះ សំដៅឲ្យពួកគាត់រស់នៅនិងធ្វើការជុំគ្នាក្នុងភូមិពិភពលោកតែមួយប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាពទាំងអស់គ្នា៕