ប្រធានាធិបតីកូរ៉េខាងត្បូង​តែងតាំងទីប្រឹក្សាសន្តិសុខជាន់ខ្ពស់ ជាបេសកជនពិសេសទៅកាន់ប្រទេសកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — វិមានប្រធានាធិបតី ( Blue House) បាននិយាយកាលពីថ្ងៃអាទិត្យថា​ ប្រធានាធិបតីកូរ៉េ​ខាងត្បូង លោក មូន ចេ-អ៊ិន បានតែងតាំងទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់លោក ជា​បេសកជនពិសេសមួយរូបទៅកាន់ប្រទេសកូរ៉េខាងជើង។


លោក Chung Eui-yong​ ជាប្រធានការិយាល័យសន្តិសុខជាតិប្រធានាធិបតី នឹងដឹកនាំ​គណៈប្រតិភូពិសេសមួយដែលមានសមាជិក៥នាក់​ ទៅកាន់រដ្ឋធានីព្យុងយ៉ាងរបស់ប្រទេស​កូរ៉េខាង​ជើងនាថ្ងៃពុធខាងមុខនេះ។

បេសកជនពិសេសរបស់លោក មូន នឹងធ្វើកិច្ចពិភាក្សាដ៏ទូលាយមួយជាមួយសមភាគី​កូរ៉េខាងជើងរបស់ពួកគេ ដោយគ្រប់ដណ្តប់លើកាលវិភាគជាក់ស្តែង សម្រាប់កិច្ចប្រជុំកំពូល​អន្តរកូរ៉េនា​ពេលឆាប់ៗខាងមុខនេះមួយ ជាមួយលោក មូន និងមេដឹកនាំកំពូលកូរ៉េខាងជើង​លោក គីម ជុង-អ៊ុន៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )