ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាតំណាងលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាតំណាងលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប គោលបំណងក្នុងវគ្គដើម្បីអភិវឌ្ឍសមត្ថភាព និងជំនាញដល់គ្រូបង្គោលរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីឈានទៅដល់វគ្គបណ្តុះបណ្តាលបន្តជូនដល់សមាជិកក្រុមប្រឹក្សានៅតាមរាជធានី ខេត្ត ទាំង ២៥ នាពេលខាងមុខ ដែលទាក់ទងនឹងប្រធានបទពីរគឺៈ ១.គោលការណ៍ជាសកលនៃអភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គម ២.ការណែនាំតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាទើបចូលកាន់ដំណែងថ្មី ។
ក្នុងវគ្គបណ្តុះបណ្តាលនេះដែរមានរបៀបវារៈដូចខាងក្រោម៖
-ការកំណត់ពីលក្ខណៈនៃសង្គមដ៏ល្អមួយ និងតួនាទីនៃតួអង្គផ្សេងៗនៅក្នុងការបង្កើតសង្គមល្អ។
-បង្កើនការយល់ដឹងពីអភិបាលកិច្ច និងអភិបាលកិច្ចល្អ។
-បង្កើនការយល់ដឹងពីតួអង្គសំខាន់ៗនៅក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងទស្សនទានអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។
-កំណត់និយមន័យគណនេយ្យភាព និងគណនេយ្យភាពសង្គម។
-ការបង្កើតការយល់ដឹងក្របខ័ណ្ឌ អនុវត្តន៍គណនេយ្យភាពសង្គមនៅកម្ពុជា។
-ស្វែងយល់អំពីទិដ្ឋភាពរួមនៃវិជ្ឍការតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
-ពិភាក្សាអំពីបញ្ហាប្រឈមនៅក្នុងដំណើរការកំណែទម្រង់វិជ្ឍការ និងវិសហមជ្ឍការនៅកម្ពុជា។
-ចែករំលែកបទពិសោធន៍អំពីបែបបទនៃការគ្រប់គ្រង់នៅប្រទេសកម្ពុជា។
-ស្វែងយល់អំពីប្រវត្តិ និងការវិវត្តន៍នៃវិមជ្ឍការតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
-ស្វែងយល់អំពីរចនាសម្ព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
-ស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។
-ស្វែងយល់អំពីការធ្វើផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
-ស្វែងយល់អំពីទស្សនទានយេនឌ័រ។
-ការបញ្ជ្រាបយេនឌ័រក្នុងការអភិវឌ្ឍ។
នៅក្មុងវគ្គបណ្តុះបណ្តាលក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សា ទាំង២៥ រាជធានី ខេត្ត និងមន្ត្រីអគ្គលេខាធិការដ្ឋានសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមផងដែរ ៕