ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសម នាយករដ្ឋមន្រ្តីសិង្ហបុរី

AKP សិង្ហបុរី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលជួបសម្តែងការគួរសមឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីសិង្ហបុរី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ខណៈឯកឧត្តម ទេសរដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា នៅប្រទេសសិង្ហបុរី។

រូបថត៖ ក្រសួងការបរទេស