ឯកអគ្គរដ្ឋទូត៖ កូរ៉េខាងជើងចង់បន្ត​កិច្ចចរចាជាមួយអាមេរិក​

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — បេសកជនកំពូលរបស់កូរ៉េខាងត្បូង ប្រចាំនៅទីក្រុងវ៉ាស៊ីងតោនបាននិយាយកាល​ពី​ថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងនៅតែប្តេជ្ញាចិត្តក្នុងការរក្សានូវសន្ទុះនៃកិច្ច​ពិគ្រោះ​យោបល់​​ជាមួយអាមេរិក បើទោះបីជាមានការក្រអើតក្រទមនាពេលថ្មីៗនេះមួយក៏ដោយ។

លោកបានប្រាប់អ្នកប្រចាំការយកព័ត៌មានរបស់កូរ៉េខាងត្បូងនៅទីក្រុងវ៉េស៊ីងតោនថា ឯកអគ្គ រដ្ឋទូត​លោក Cho Yoon-je ​បានបដិសេធនូវទស្សនៈមួយដែលថា ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីងតោន​កំពុងផ្លាស់ប្តូរត្រឡប់ទៅរក​ការប្រឈមមុខដាក់គ្នាមួយ អស់រយៈពេល​ប៉ុន្មានខែ​កន្លងមកនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងការទូត។ ចេតនាក្នុងការរក្សានូវសន្ទុះកិច្ច​ពិគ្រោះ​យោបល់របស់ប្រទេសកូរ៉េខាងជើងនេះ គឺវាច្បាស់ណាស់ហើយ។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ឱ្យដឹងពីកូរ៉េខាងជើងថា នឹងមិនមានការលើក​ឡើង​ពីការ​ដាក់ទណ្ឌកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ ហើយដោយគ្មានកិច្ចចរចាណា​មួយដែលបានបន្តធ្វើដែរ មានតែការធ្វើឱ្យប្រសើរឡើងនូវចំណងទាក់ទង​ជាមួយអាមេរិក។

លោកបានសង្កត់ធ្ងន់ថា តាមទស្សនៈខាងលើ ទោះជាអ្វីៗក៏ដោយ​វានឹងនៅតែរក្សា​សន្ទុះនៃកិច្ច​ពិគ្រោះយោបល់​ នឹងការធ្វើឱ្យប្រសើរឡើងនូវកិច្ចទំនាក់ទំនងជាមួយអាមេរិក​៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )