អាមេរិកព្រមានរុស្សីកុំឲ្យតាមយាយីនាវាដែលបើកទៅកាន់ប្រទេសអ៊ុយក្រែន​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព រ៉យតឺ ​(៣១.០៨.១៨)

អាមេរិក៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវប្រទេសរុស្សី ឲ្យផ្អាកនូវអ្វី
ដែលក្រសួងការបរទេសអាមេរិកនិយាយថា ជាការរំខានដល់ការដឹកជញ្ជូនអន្តរជាតិ នៅក្នុងសមុទ្រអាសូវ
និងក្នុងច្រកសមុទ្រកឿដ ដោយចោទក្រុងម៉ូស្គូ ថាកំពុងព្យាយាមធ្វើឲ្យប្រទេសង៊ុយក្រែន មានអស្ថរភាព
។​

ទីភ្នាក់ងារព័ត៌មានបរទេសបានស្រង់សម្តីរបស់លោកស្រីអ្នកនំាពាក្យក្រសួងការបរទេសអាមេរិក
​ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថាការរារំាងរបស់ប្រទេសរុស្សីដល់ការធ្វើនាវាចរណ៍ក្នុងដែនសមុទ្រ
គឺជាការបង្ហាញថាប្រទេសរុស្សីកំពុងតែមានបំណងធ្វើឲ្យប្រទេសអ៊ុយក្រែន មានអស្ថរភាព
និងជាសកម្មភាព ដែលបំពានទៅលើនិយាមអន្តរជាតិ ។

តាមសម្តីរបស់លោកស្រីអ្នកនំាពាក្យក្រសួងការបរទេសអាមេរិក ប្រទេសរុស្សីបានរារំាងយ៉ាងតិចណាស់
នាវាជំនួញចំនួន ១៦ គ្រឿង មិនឲ្យចូលទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ។​