បាតុកម្មនៅក្នុងប្រទេសអាល្លឺម៉ង់​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព រ៉យតឺ ​(៣១.០៨.១៨)​

អាល្លឺម៉ង់៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមប្រឆំាងនឹងជនអន្តោប្រវេស្តក្នុងប្រទេសអាល្លឺម៉ង់
បាននំាគ្នាចេញមកតវ៉ារាប់រយនាក់ នៅក្នុងទីក្រុង ចិមនីដ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បិ៍នេះ
ក្រោយពីពលរដ្ឋអាល្លឺម៉ង់មួយរូប ត្រូវជនអន្តោប្រវេស្តន៍ពីរនាក់ សម្លាប់មក ។

ប៉ូលីសក្នុងរដ្ឋ សាសូនី ស្ថិតនៅភាគខាងកើតប្រទេសអាល្លឺម៉ង់ បានស្នើសុំកម្លំាងគាំទ្រ
ពីរដ្ឋនានាក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានការប៉ះទង្គិចគ្នា ក្នុងអម្លុងពេលមានការតវ៉ាះស់រយៈពេល ២
ថ្ងៃ ដែលនំាទៅដល់ការចាប់ខ្លួនជនជាតិស៊ីរីម្នាក់ និងជនជាតិអ៊ីរ៉ាក់ម្នាក់
ទាក់ទងដល់ការប្រើកំាបិតចាក់សម្លាប់បុរសម្នាក់កាលពីថ្ងអាទិត្យកន្លងមកនេះ ។

នៅក្នុងក្រុង វីសស្មា ដែលជាក្រុងស្ថិតនៅភាគខាងកើតប្រទេស ដែរ មានជន ៣ នាក់
បានវាយដំទៅលើជនអន្តោប្រវេសន៍ម្នាក់ កាលពីយប់ថ្ងៃពុធ ហើយប៉ូលីសកំពុងតាមរកចាប់ខ្លួន
ជនល្មើស ។

សាធារណមតិក្នុងប្រទេសអាល្លឺម៉ង់ កំពុងតែមានការមិនចុះសម្រុងគ្នា
ទាក់ទងនឹងការសម្រេចចិត្តរបស់លោកស្រីអធិការបតី អង់ហ្សេឡា ម៊ែរកែល កាលពីឆ្នំា ២០១៥
ដែលបានយល់ព្រមទទួលយកជនអន្តោប្រវេសន៍ជាង មួយលាននាក់
ដែលភាគច្រើនជាជនភៀសខ្លួនគេចពីសង្គ្រាមក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងអាហ្វកានីស្ថាន ។