ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្ដីពីការប្រែប្រួសអាកាសធាតុ

វិទ្យុជាតិកម្ពុជា៖ ដោយលោក អាត ចន្ឋូ៖

ក្រសួងព័ត៌មានបានសហការជាមួយក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្ដីពីការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកយកព័ត៌មាន អ្នកនិពន្ធ ពិធីការិនី ពិធីករ វិទ្យុ ទូរទស្សន៍។

សិក្ខាសាលាដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសា់វេគែក្នុងគោលបំណង បង្កើនចំណេះដឹងពីបញ្ហាគ្រោះមហន្តរាយនេះដល់អ្នកសារព័ត៌មាន ខណៈ បច្ចុប្បន្ន បញ្ហាការប្រែប្រួលអាកាសធាតុកំពុងតែកើតឡើងច្រើន ហើយបានជៈឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះទាំង អ្នកសារព័ត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ ត្រូវតែមានចំណេះដឹងឲ្យបានទូលំទូលាយពីបញ្ហាគ្រោះមហន្តរាយនេះ។

អ្នកសារព័ត៌មានមានតួនាទីសារសំខាន់ណាស់ ក្នុងការ ផ្តល់ព័ត៌មានផ្សេងៗ ពិសេស ព័ត៌មានពាក់ពន្ធ័នឹងគ្រោះធម្មជាតិទៅកាន់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ពួកគេ ដើម្បីឲ្យមានការត្រៀមបង្ការនឹងឆ្លើយតបជាមុននៅពេលបញ្ហានេះមកដល់។

សូមបញ្ជាក់ថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺមកពីស្ថាប័នរដ្ឋ និងឯកជនចំនួន៧០នាក់។ នេះជាលើកទី២ហើយក្នុងឆ្នាំ២០១៨នេះ ដែលក្រសួងព័ត៌មានបានសហការជាមួយក្រសួង បរិស្ថានបង្កើតសិក្ខាសាលាស្តីពីការពង្រឹងចំណេះដឹងនៃការប្រែប្រួលអាកាសធាតុលនេះ ដល់ពិធីករ ពិធីការិនី អ្នកនិពន្ធ អ្នកផលិតកម្មវិធីព័ត៌មាន អ្នករាយការណ៍ព័ត៌មាន អោយបានច្បាស់លាស់ ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋអោយចំទិសដៅ៕