មូលនិធិគន្ធបុប្ឆាកម្ពុជា និងធនាគារឯកទេសវីង ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ឆា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ឆាកម្ពុជា អញ្ជើញចុះហត្ថលេខាជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group លើអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ឆាកម្ពុជា នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ សួស សាវី