លោកស្រីអ៊ុងសានស៊ូជីនឹងមិនត្រូវបានដកហូតយករង្វាន់ណូបែលសន្តិភាពទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (៣០.០៨.១៨)

មីយ៉ាន់ម៉ា៖ គណៈកម្មាធិការពានរង្វាន់ណូបែលន័រវេសបាននិយាយកាលពីថ្ងៃពុធថាពានរង្វាន់ណូបែលសន្តិភាព​របស់លោកស្រីអ៊ុងសានស៊ូជីនឹងមិនត្រូវដកហូតឡើយទោះបីជារបាយការណ៍របស់អង្គការសហប្រជាជាតិបានរាយការណ៍ថាយោធាមីយ៉ាន់ម៉ាបានធ្វើការសម្លាប់រង្គាលលើប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ាក៏ដោយ។

លោកស្រីអ៊ុងសានស៊ូជីដែលដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ានិងបានទទួលរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៩១
សម្រាប់ការធ្វើយុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យនោះត្រូវបានរិះគន់
ថាមិនបានប្រឆាំងនឹងការបង្ក្រាបរបស់កងទ័ពនៅរដ្ឋរ៉ាឃីន។

លេខាធិការនៃគណៈកម្មាធិការពានរង្វាន់ណូបែលណ័រវេសបាននិយាយថារង្វាន់ណូបែលទទួលបានមិនត្រឹមតែលើរូបវិទ្យា អក្សរសាស្ត្រឬសន្តិភាពនោះទេតែការទទួលរង្វាន់បានសម្រាប់កិច្ចខិតខំប្រឹងប្រែងមួយចំនួនដែលជាសមិទ្ធផលនៃអតីតកាល។

លោកស្រីអ៊ុងសានស៊ូជីបានឈ្នះរង្វាន់ណូបែលសន្តិភាពសម្រាប់ការតស៊ូរបស់លោកស្រីដើម្បីលទ្ធិប្រជាធិបតេយ្យនិងសេរីភាពក្នុងឆ្នាំ ១៩៩១ ជា។ ហើយច្បាប់ដែលកំណត់ពីណូបែលមិនអនុញ្ញាតឱ្យដកយកពានរង្វាន់វិញនោះទេ។