សន្និសីទកសិកម្ម​ធ្វើការពិភាក្សាលើផលប៉ះពាល់សារធាតុគីមី

AKP សៀមរាប ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ –សន្និសីទស្តីពីកសិកម្មនិរន្តរភាពនៅប្រទេសកម្ពុជា ចំណេះដឹងបច្ចុប្បន្ន ការអនុវត្ត និងតម្រូវការអនាគត ដែលបានប្រព្រឹត្តធ្វើឡើងអស់រយៈពេល២ថ្ងៃកន្លងមក នៅសណ្ឋាគារ ប៉ារ៉ាឌីអង្គរ នៃក្រុងសៀមរាបនោះ នៅ ថ្ងៃពុធ ៣រោច ខែស្រាពណ៍ឆ្នាំច សំរឹទ្ធស័ក ព. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ បានធ្វើកិច្ចពិភាក្សាស្តីពីផលប៉ះពាល់សារធាតុគីមីទៅលើវិស័យកសិកម្ម ដោយមានក្រុមវាគ្មិនចំនួន៤រូប  រួមមាន លោកបណ្ឌិត អេលេណា គុជ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជីរ៉ូណា ប្រទេសអេស្ប៉ា,លោកស្រីបណ្ឌិត បុប ម៉ាទិន អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី, លោកបណ្ឌិត ម៉ៃឃិល អេដឺស្តុន អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យអេតដិនបីជ ចក្រភពអង់គ្លេស, និងលោកបណ្ឌិត ដេវិត អាដែ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យើនណាស៊ី សហរដ្ឋអាមេរិក  ក្រោមការសម្របសម្រួលរបស់លោកបណ្ឌិត ស្រ៊ាន ពៅ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យបាត់ដំបង។

នៅក្នុងកិច្ចពិភាក្សានោះ លោកបណ្ឌិត ស្រ៊ាន ពៅ  មានប្រសាសន៍ថា ដោយបានឆ្លងកាត់នៃអង្គសន្និសីទអស់រយៈពេល២ថ្ងៃមកនេះ អង្គសន្និសីទទាំងមូលបន ធ្វើការផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក តាមរយៈការបង្ហាញរបស់សាកវិទ្យាល័យនីមួយ ៗ ដែលធ្វើឱ្យយើងទទួលបាន និងរកឃើញនូវចំណុចមួយចំនួន  ដើមី្បលើកយកមកធ្វើកិច្ចពិភាក្សាពេលនេះ ពោលគឺបានបង្ហាញអំពីផលប៉ះពាល់នៃសារធាតុគីមី  ដែលបង្កឡើងដោយថ្នាំពុលកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។ ម៉្យាងទៀតបញ្ហាការប្រើប្រាស់ថ្នាំពុលកសិកម្មរបស់ប្រជាកសិកយើងនៅកម្ពុជា មិនទាន់ប្រើប្រាស់ទៅតាមបច្ចេកទេស និងការណែនាំរបស់ក្រសួងឡើយ ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វនោះទេ តែវាធ្វើឱ្យខូចដីបង្កបង្កើនផល ហើយកត្តាសំខាន់នោះ គឺធ្វើឱ្យបាត់បង់នូវពូជត្រី នៅតាមវាលស្រែ បឹងបួរ អូរ ស្ទឹង និងទន្លេជាដើម ។

      មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សានោះដែរ ក្រុមវាគ្មិនក៏បានលើកឡើងនូវចំណុចមួយចំនួនដែលយើងត្រូវមានការយកចិត្តទុកដាក់ ចំពោះបញ្ហាថ្នាំពុលកសិកម្ម គឺមានចំណុចវិជ្ជមាននិងអវិជ្ជមាន។ ដូចជាការប្រើប្រាស់ត្រឹមត្រូវទៅតាមបច្ចេកទេស នោះយើងទទួលបានលទ្ធផលល្អ តែបើការប្រើប្រាស់ខុសបច្ចេកទេសនោះធ្វើឱ្យ៉ះពាល់សុខភាពរបស់ខ្លួន។ ក្នុងនោះដែរវាគ្មិនក៏បានផ្តល់នូវអនុសាសន៍ល្អៗ ក្នុងការបញ្ចៀសបញ្ហាបណ្តាលមកពីការអនុវត្តសិកម្ម និងសម្រាប់ការអភិវឌ្ឍកសិកម្មនៅកម្ពុជា  របស់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ត្រូវបានចូលរួមដោយផ្ទាល់ ឬប្រយោលក្នុងវិស័យកសិកម្ម៕

ដោយហង្ស សៀក