រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីប្រកាសតែងតាំង ប្រគល់ភារកិច្ច និងសម្រួលភារកិច្ចមន្ត្រីរាជការ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង

ំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំ “ខ” សាលាខេត្តកំពង់ឆ្នាំង មានប្រារពពិធីប្រកាសតែងតាំង ប្រគល់ភារកិច្ច និងសម្រួលភារកិច្ចមន្ត្រីរាជការ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ី ណាត អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង ៨, ប្រធាន អនុប្រធានមន្ទីរ តំណាងអង្គភាពជុំវិញខេត្ត, ប្រធាន អនុប្រធានការិយាល័យជំនាញ, ប្រធាន អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង/ស្រុកទាំង ៨, ប្រធាន អនុប្រធាន មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លីនៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ព្រមទាំងមន្ត្រីរាជការ សរុបចំនួន ៩៣ រូប (ស្រី ១៤ រូប) ៕