ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា គ្មានការដោះលែង អ្នកទោសនយោបាយ ពីពន្ធនាគារត្រពាំងថ្លុងឡើយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកស្រី ផន វាសនា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបបងប្អូនកម្មករនិយោជិតចំនួន ១៤.៨០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែសីហានេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមមួយចំនួនថា អាចនឹងមានការដោះលែងលោក កឹម សុខា នៅថ្ងៃទី៣០ ខែសីហា។
សម្តេចតេជោ បញ្ជាក់ថា អ្នកទោសនយោបាយ ដែលកំពុងជាប់ពន្ធនាគារនៅត្រពាំង ថ្លុង ខេត្តត្បូងឃ្មុំ គឺស្ថិតជាពិរុទ្ធជននៅឡើយ មិនទាន់ក្លាយជាទណ្ឌិតនោះទេ ដូច្នេះគ្មានការស្នើសុំណាមួយ ដើម្បីដោះលែងនោះ ឡើយ។សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ទោសក្បត់ជាតិ គឺជាទោសមួយធ្ងន់ធ្ងរមិនអាចលើកលែងបាននោះឡើយ បើតុលាការមិនទាន់កាត់ទោសផង មានទោសឯណាសម្រាប់លើកលែងឲ្យ។ សម្តេចតេជោ បានប្រកាសថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនៅតែបន្តប្តឹងជាដាច់ខាត។ជាមួយគ្នានេះសម្តេចតេជោ ក៏បានបញ្ជាឲ្យកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឲ្យចាត់វិធានការ លើបញ្ហានេះឲ្យបានម៉ឺងម៉ាត់ផងដែរ៕